អ្នកសារព័ត៌មានក្នុងស្រុកជាច្រើនបានលេចវត្តមានក្នុងពិធីខួបកំណើតតារាសម្ដែង បេនីយុំាង ដែលបានប្រារព្ធខួបកំណើតរបស់ខ្លួនយប់មិញនៅ The Place។ ប្រការគួរកត់សម្គាល់ទូរទស្សន៍ KBS ដ៏ល្បីរបស់កូរ៉េ ក៏បានចុះមកយកព័ត៌មានផ្ទាល់ក្នុងពិធីយប់មិញនេះដែរ។
ម្ចាស់ខួបកំណើត បានប្រាប់ថា នាងបានដឹងពីវត្តមានរបស់ក្រុមការងារទូរទស្សន៍កូរ៉េ និងភ្ញាក់ផ្អើលណាស់ចំពោះវត្តមានរបស់ពួកគេ។ ប៉ុន្តែនាងមិនដឹងថា ពួកគេដឹងពីពិធីនាងដោយរបៀបណាទេ។ យ៉ាងណា នាងយល់ថា នាងពិតជាមានកិត្តិយសណាស់។
ដោយមិនសូវប្រាស្រ័យទាក់ទងជាមួយសារព័ត៌មានជាតិ ក្រុមការងារទូរទស្សន៍ KBS ដែលមានគ្នាបីនាក់(អ្នកថត អ្នកសម្ភាសន៍ និងអ្នកបកប្រែ) គិតតែពីការងាររបស់ពួកគេ ដោយចាប់តារាខ្មែរជាច្រើនរូបសម្ភាសន៍មួយហើយមួយទៀត។
សម្រាកពីការងារបន្តិច លោក Terry ជាជនជាតិកូរ៉េចេះភាសាខ្មែរ ដែលដើរតួជាអ្នកបកប្រែនោះបានប្រាប់ Sabay ថា ពួកលោកមកពីទូរទស្សន៍ KBS របស់កូរ៉េ។ ពួកលោកដឹងពីពិធីខួបកំណើតរបស់ បេនីយុំាង ដោយសារលោកមានភ្នាក់ងារជាអ្នកប្រាប់។ ឯការដែលពួកលោកចុះមកយកព័ត៌មានដោយផ្ទាល់នេះ ដោយសារលោកចង់យកព័ត៌មានពីសកម្មភាពយុវវ័យខ្មែរក្នុងការធ្វើខួបកំណើតនេះ ទៅបង្ហាញជូនពលរដ្ឋ ពិសេសយុវវ័យកូរ៉េ បានឃើញ និងស្វែងយល់។
លោក Terry បញ្ជាក់ថា ព័ត៌មាននេះនឹងមានផ្សាយលើកញ្ចក់ទូរទស្សន៍ KBS អំឡុងខែ មិថុនាខាងមុខ។ បុរសកូរ៉េចេះភាសាខ្មែររូបនេះ ប្រាប់ទៀតថា ពួកលោកមិននៅធ្វើការប្រចាំនៅស្រុកខ្មែរទេ គឺជួន១ឆ្នាំ ជួន២ឆ្នាំទើបចុះមកម្ដង ជាមួយនឹងការងារគម្រោងមួយចំនួនការងារ Project មួយចំនួនដែលពួកលោកសម្រេចបាន មានសកម្មភាពធ្វើត្រីប្រហុកនៅព្រែកព្នៅ និងសកម្មភាពនេសាទរបស់បងប្អូននៅតាមជាយដែនស្ទឹងត្រែង និងឡាវជាដើម។
វិលមកខួបកំណើតរបស់ បេនីយុំាង វិញ ដំបូងឡើយស្រីស្អាតរូបនេះ បានគ្រងរ៉ូបពណ៌សទទួលភ្ញៀវ ប៉ុន្តែដល់វេលាកាត់នំ បេនី បានផ្លាស់ប្ដូរមកឈុតខោខ្លីពណ៌ខ្មៅវិញ ដែលធ្វើឲ្យភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានផងស្រឡាំងកាំងគ្រប់គ្នា។
តោះ…ឥឡូវទស្សនាទាំងអស់គ្នា!!!
ក្រុមការងារទូរទស្សន៍ KBS របស់កូរ៉េ កំពុងថតសកម្មភាពក្នុងខួបកំណើត បេនីយុំាង
Blogger Comment
Facebook Comment