តារាចម្រៀងល្បីនៅលើប្រព័ន្ធ YouTube ដែលនិយមច្រៀងចម្រៀងជាអង់គ្លេស Nikki Nikki បានបណ្ដើរបុរសសង្ហាជាជនបរទេសនៅថ្ងៃបញ្ចាំង “Avengers: Age of Ultron” ហើយធ្វើឲ្យទស្សនិកជន ក៏ដូចអ្នកគាំទ្ររបស់នាងមានភាពភ្ញាក់ផ្អើល និង ងឿងឆ្ងល់ចង់ដឹងយ៉ាងខ្លាំង ព្រោះអ្នកទាំងពីរមើលទៅស្និទ្ធស្នាលគ្នាណាស់។
ឆ្លើយតបទៅនឹងបញ្ហានេះដែរ Nikki បានផ្ដល់បទសម្ភាសន៍ដល់ Sabay ភ្លាមថា “អូ….(សើច) គាត់ គឺជា manager របស់ខ្ញុំ ហើយកាលពីមុនខ្ញុំមាន manager ម្នាក់នៅអាមេរិកដែរ។ តែឥឡូវមាន manager ម្នាក់ទៀតគាត់បានមកស្រុកខ្មែរ ហើយខ្ញុំបានធ្វើការជាមួយគាត់បានប្រហែលតែពីរអាទិត្យប៉ុណ្ណោះ ពួកយើងគ្មានទំនាក់ទំនងអ្វីលើសពីនេះឡើយ។ ចំពោះសំណួរថា មូលហេតុអ្វីបានជាគេអញ្ជើញទាំងគាត់មកទៀតនោះ ម្ចាស់បទ “Home For Dinner” បានប្រាប់ថា៖ “អ្នករៀបចំកម្មវិធីបានតម្រូវឲ្យខ្ញុំមានដៃគូមកជាមួយប្រុសម្នាក់ទៀត តែមកពីខ្ញុំគ្មានអ្នកត្រូវមកជាមួយទើបខ្ញុំហៅគាត់ឲ្យមកជាមួយតែម្ដងទៅ”។
គួររំលឹកពីប្រវត្តិរបស់ Nikki Nikki បន្តិចនាង គឺជា តារាចម្រៀងដែលមានភាពល្បីល្បាញក្នុងស្រទាប់យុវវ័យបច្ចុប្បន្ន ព្រោះតែអាចច្រៀងជាភាសាអង់គ្លេសបានពីរោះមិនចាញ់ជនបរទេសឡើយ។ ចំណែកឯបទថ្មីរបស់កញ្ញា គឺ “Power” ដែលទទួលបានការគាំទ្រខ្លាំងដែរនោះ នឹងត្រៀមចេញនៅក្នុងពេលឆាប់ៗនេះហើយ នៅលើបណ្ដាញសង្គម YouTube៕
Blogger Comment
Facebook Comment