Pacquiao ​ប្រាប់​មូលហេតុ​ចាញ់ Floyd ​ដោយសារ​ឈឺ​ស្មា

Manny Pacquiao បាន​និយាយ​ថា​ខ្លួន​មាន​បញ្ហា​របួស​ស្មា​ស្ដាំ​តាំង​ពី​ពាក់​កណ្ដាល​ខែ​មុន​មក​ម៉្លេះ ទើប​មិន​អាច​​ប្រើ​កណ្ដាប់​ដៃ​ខាង​ស្ដាំ​ឱ្យ​​ខ្លាំង​ៗ​តាម​អ្វី​ដែល​ចង់​បាន។
11170299_10152908370662572_4554514988421734068_o


បន្ទាប់​ពី​ការ​ប្រកួត​ចប់ កំពូល​អ្នក​ប្រដាល់​  Pacquiao ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​ដើម្បី​ថ្លែង​អំណរគុណ​ និង​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​រូប​គេ​មិន​អាច​បញ្ចេញ​សមត្ថភាព​អស់​ពី​ខ្លួន​ថា៖ “ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់។ ហើយ​ក៏​សោកស្ដាយ​ផង​ដែរ​ ដែល​មិន​អាច​យក​ជ័យជម្នះ​បាន។ ខ្ញុំ​មាន​បញ្ហា​ត្រង់​ស្មា​ខាង​ស្ដាំ​តាំង​ពី​មុន​ប្រកួត ទើប​មិន​អាច​ឱ្យ​ខ្ញុំ​ប្រើ​ដៃ​ខាង​​ស្ដាំ​​នេះ​បាន​ល្អ​ដូច​កាល​ពី​មុន”។

11023812_10152908370667572_6836169799083456817_o
លោក Freddie Roach ​គ្រូ​បង្វឹក​របស់ Pacman ​វិញ​បាន​ប្រាប់​ដែរ​ថា របួស​ត្រង់​ស្មា​នេះ​កើត​មាន​អំឡុង​ពេល​ហ្វឹកហាត់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មុន។ ហើយ​ខាង​ក្រុម​ការងារ​របស់​លោក​ក៏​បាន​ព្យាយាម​ព្យាបាល​វា​ដែរ តែ​អ្វី​គ្រប់​យ៉ាង​មិន​សម​តាម​បំណង​ឡើយ ពោល​គឺ​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ត្រូវ​ឡើង​វាយ​ទាំង​ស្មា​នៅ​ឈឺ​នៅ​ឡើយ ព្រោះ​មិន​អាច​បញ្ឈប់​ការ​ប្រកួត​បាន​។

11165332_10152908370657572_7165391047115645815_n

គួរ​រំលឹក​ថា Pacman ចាញ់​ Floyd ​កាល​ពី​ម្សិលមិញ​នេះ​ដោយ​ពិន្ទុ ១១៨-១១០, ១១៦-១១២ និង ១១៦-១១២ ចំណែក​ឯ​ស្ថិតិ​នៃ​ការ​វាយ​របស់​អ្នក​ទាំង​ពីរ​វិញ​គឺ  Pacquiao ​វាយ​ចេញ​៤២៩​ដង ត្រូវ​តែ​៨១​ដង​ទេ ហើយ Floyd ​វិញ​វាយ​ចេញ​៤៣៥​ដង​ ត្រូវ​១៤៨​ដង  ។

2842A16C00000578-0-image-m-81_1430630732955
  តារាង​​ឱ្យ​ពិន្ទុ​របស់​ចៅ​ក្រម Glenn Feldman, Burt Clements និង​ Dave Moretti

 fffvf
ស្ថិតិ​គូ​ទាំង​ពីរ
SHARE

Milan Tomic

Hi. I’m Designer of Blog Khmer Mall 24. We have all entertainment type like News,Technology,Games,App,Live TV and Software.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment