ចំពោះយុទ្ធនាការជម្រុះបាល់ទាត់ពិភពលោកឆ្ពោះទៅឆ្នាំ២០១៨នៅ ប្រទេសរុស្ស៊ី សម្រាប់ជុំទីពីរប្រចាំទ្វីបអាស៊ីគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ខណៈការចាប់ឆ្នោតជ្រើសពូលក្នុងចំណោមប្រទេសទាំង៤០នៅទ្វីបអាស៊ី គ្រោងនឹងធ្វើនៅថ្ងៃ១៤ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង៥ល្ងាចនៅប្រទេសម៉ាឡេស៊ី ដូច្នេះការជួសជុលពហុកីឡដ្ឋានជាតិអូឡាំពិកគឺរួចរាល់សម្រាប់ធ្វើ ម្ចាស់ផ្ទះហើយ។
គិតត្រឹមសប្តាហ៍នេះ ការកសាងពហុកីឡដ្ឋានជាតិកំពុងចាក់គ្រួសខ្មៅល្អិតមុនពេលដាក់ ស្មៅជ័រ។ ការជួសជុលដែលប្រើប្រាស់ថវិកា Goal Project របស់ FIFA ចំនួន៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៥ ខាងមុខ បន្ទាប់ពីចាប់ផ្តើមឈូសឆាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤៕
Blogger Comment
Facebook Comment