១គ្រាប់របស់ក្រុមអ្នកមានបុណ្យ គឺធ្វើបានសម្រេចដោយកីឡាករជម្រើសជាតិក្រូអាត Ivan Rakitic ដោយស៊ុតបំប្លោងផុតដៃ អ្នកចាំទី Joe Hart បន្ទាប់ពីការបញ្ជូនដ៏ល្អមកពីជើង Lionel Messi។ ទោះយ៉ាងណា ក្រុមទាំង២នៅតែមិនអាចស៊ុតបញ្ចូលទីគ្នាបានថែមទៀត ខណៈដែល Neymar, Messi និង Suarez មានឱកាសស៊ុតល្អៗដែរ ប៉ុន្តែ Joe Hart ជួយសង្គ្រោះបាន។
ខ្សែប្រយុទ្ធ Sergio Aguero មានឱកាសទាត់បាល់ប៉េណាល់ទី១គ្រាប់ដែរនៅនាទី៧៨ បន្ទាប់ពី Gerard Pique ធ្វើឲ្យមានកំហុសនៅក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែធ្វើមិនបានសម្រេច ក្រោយអ្នកចាំទី Andre ter Stegen សង្គ្រោះបាន។ ការបរាជ័យនេះមានន័យថា ក្រុមខ្លាំងរបស់អង់គ្លេស បានធ្លាក់ចេញពីពានរង្វាន់កំពូលមួយនេះអស់ហើយ។
នេះជាការបរាជ័យលើកទី៤ហើយ សម្រាប់ក្រុមមេឃខៀវ ក្នុងការប្រកួត៥លើកចុងក្រោយនេះ ហើយអ្នកចាត់ការ Manuel Pellegrini អាចនឹងកាន់តែមានសំពាធថែមទៀត ព្រោះតែក្រុមរបស់លោក អាចនឹងបាត់បង់ឱកាសលើកពានអ្វីទាំងអស់នៅរដូវកាលនេះ ខណៈដែលនៅ Premier League ពួកគេតាមពីក្រោយ Chelsea ដែលនៅសល់១ប្រកួតក្នុងដៃ ចំនួន៦ពិន្ទុថែមទៀត៕
ប្រភព៖Sabay
Blogger Comment
Facebook Comment