ក្រុមប្រឹក្សាប្រដាល់អន្តរជាតិ World Boxing Council បាននិយាយពួកគេនឹងមិនយកខ្សែក្រវាត់ម៉ូដចាស់ៗមកប្រគល់ជូនអ្នក ឈ្នះក្នុងការប្រកួតធំជាងគេក្នុងប្រវត្តិសាស្ត្រនេះទេ ពោលគឺនឹងធ្វើខ្សែក្រវាត់ថ្មីដែលសក្ដិសមទៅនឹងកំពូលអ្នកប្រដាល់ ទាំងពីរខាងលើនេះ។ ខ្សែក្រវាត់នោះ អាចមានតម្លៃដល់ទៅ១លានដុល្លារអាមេរិកឯណោះ។ ត្បិតតែយ៉ាងនេះក្ដី ក្រុមប្រឹក្សាខាងលើនេះមិនទាន់បានប្រាប់ពីមូលហេតុអ្វីដែលធ្វើ ឱ្យខ្សែក្រវាត់មួយនេះមានតម្លៃថ្លៃយ៉ាងនេះឡើយទេ។
គួររំលឹកថា ការប្រកួតរបស់កំពូលអ្នកប្រដាល់ទាំងពីរខាងលើនេះ នឹងធ្វើឡើងនៅថ្ងៃទី២ ខែឧសភាខាងមុខនេះ ខណៈទឹកប្រាក់ក្នុងប្រកួតនេះមានរហូតដល់ទៅ២០០លានដុល្លារអាមេរិក ឯណោះ។ ចំនួនទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់នេះគឺបែងចែកជា២ផ្នែកគឺ Floyd បាន ៦០% និង Pacman បាន ៤០%៕
Blogger Comment
Facebook Comment