សាខាក្រុមហ៊ុនអេឡិចត្រូនិកនាំមុខមួយនេះ មានអាសយដ្ឋានស្ថិតនៅផ្លូវជាតិលេខ7 និងមានចំងាយប្រមាណ ១៥០ម៉ែត្រពីរង្វង់មូលស្ពានគីស៊ូណា គឺជាប់គ្រឹះស្ថានមីក្រូហិរិញ្ញវត្ថុ ប្រាសាក់។ សាខាថ្មីមួយនេះនឹងបម្រើជូននូវរាល់តម្រូវការរបស់អតិថិជន ឲ្យកាន់តែទូលំទូលាយជាងមុន។
ភ្ញៀវកិត្តិយសយ៉ាងច្រើនបានចូលរួមក្នុងកម្មវិធីកាត់ខ្សែបូសម្ពោធ ដោយសង្កេតឃើញថាតំាងពី ពេលចាប់ផ្តើមនាវេលាម៉ោង ៩ព្រឹក ដែលធ្វើឲ្យមានចំណាប់អារម្មណ៍ខ្លាំងពីប្រជាជនរស់នៅក្នុងក្រុង រហូតកកស្ទះពេញបរិវេណ។
អ្នកចូលរួមទំាងអស់បានបង្ហាញការពេញចិត្តចំពោះគ្រប់ផលិតផល អេឡិចត្រូនិករបស់ សាមសុង ដែលមានគុណភាពជាទីទុកចិត្ត។ ដោយយោងតាមសម្តីរបស់លោក ជា សុជាតិ នាយកផ្នែកទូរស័ព្ទដៃ សាខាថៃក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានមានប្រសាសន៍ថា «ក្រុមហ៊ុននឹងពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់ខេត្តសំខាន់ៗ របន្ថែមទៀត ដើម្បីផ្តល់ជូននូវផលិតផលដែលមានប្រពភ និងការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង ទៅដល់អតិថិជន ទូទាំងប្រទេស»។
ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុនសាមសុង ក៏បានណែនាំផលិតផលថ្មី គឺ ទូរស័ព្ទស្មាតហ្វូន Samsung Galaxy J1 ដែលជាទូរស័ព្ទស៊ីមពីរ ល្បឿនលឿន អេក្រង់ច្បាស់ ងាយ ស្រួល ប្រើ អ៊ីនធឺណែត មើលវីដេអូ និង ជាពិសេសគឺមានតម្លៃសមរម្យ ជាងទូរស័ព្ទដទៃៗទៀត។
អតិថិជនទាំងអស់អាចអញ្ជើញទៅទស្សនា និងរកទិញផលិតផលអេឡិចត្រូនិកគ្រប់ប្រភេទដែលមានតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន ទាំងក្នុងគេហដ្ឋាន និងការិយាល័យ ផង ដែរ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ដូចមុននោះទេ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រុមហ៊ុន មានសាខាលក់ និងចែកចាយផលិតផលអេឡិចត្រូនិករបស់ខ្លួននៅតាមបណ្តាខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ហើយនឹងពង្រីកទៅ កាន់ខេត្តជាគោលដៅ ជាបន្តបន្ទាប់ នាពេលឆាប់ៗខាងមុខនេះ។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់តែប្រសើរឡើងនូវពិភពឧបករណ៍ទំនើបចុង ក្រោយរួមមាន ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី និងដំណោះស្រាយជានានាប្រើប្រព័ន្ធ LED។
យើងមានបុគ្គលិកចំនូន ២៨៦ ០០០ នាក់ នៅទូទាំង ៨០ ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំគីតជាទឹកប្រាក់សរុបចំនួន ២១៦,៧ ពាន់លានដុល្លាអាមេរិក។
Blogger Comment
Facebook Comment