សារព័ត៌មាន Dispatch បានចុះផ្សាយថា តារាទាំងពីររូប បានទាក់ទងគ្នាស្ងាត់ៗរយៈពេល ២ខែមកហើយ និងបានណាត់គ្នាដើរលេងនៅជាច្រើនប្រទេសជុំវិញពិភពលោក។ កាលពីថ្ងៃទី១០ ខែមីនា គេបានឃើញ Lee Min Ho ទៅថតម៉ូដនៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយ Suzy ទៅថតនៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស ប៉ុន្តែក្រោយថតចប់ Lee Min Ho បានឡើងយន្តហោះទៅជួប Suzy ដល់ទីក្រុងឡុងដុង។ នៅថ្ងៃទី១៥ ខែមីនា Suzy បានចាកចេញពីសណ្ឋាគារ Waldorf ដែលនាងស្នាក់នៅ ហើយ Lee Min Ho ក៏បានមកទទួលនាងនៅទីនោះ។
ក្រោយមកអ្នកទាំងពីរ បានចូលស្នាក់នៅសណ្ឋាគារ Shangri-La នៅឡុងដុង ហើយក៏បានរីករាយនឹងដំណើរកម្សាន្តជាមួយគ្នារយៈពេល ៣ថ្ងៃ នៅទីក្រុងឡុងដុង។
នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ គេក៏ឃើញ Lee Min Ho ឧស្សាហ៍យកឡានមកទទួល Suzy ដែរ ដែលពួកគេជួបគ្នាស្ទើរតែរាល់ថ្ងៃចាប់តាំងពី ថ្ងៃទី២៥ ខែកុម្ភៈ លើកលែងតែថ្ងៃណាដែល Lee Min Ho ត្រូវទៅថតនៅក្រៅប្រទេសប៉ុណ្ណោះ។
ក្រោយពីមានព័ត៌មាននេះឡើង ផលិតកម្ម Starhaus Entertainment ជាទ្រនំរបស់តារាសម្ដែង Lee Min Ho បានបញ្ជាក់ថា អ្នកទាំងពីរពិតជាកំពុងមានទំនាក់ទំនងនឹងគ្នាមែន ប៉ុន្តែទើបតែមួយខែប៉ុណ្ណោះ។
Lee Min Ho វ័យ ២៧ឆ្នាំ ត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្ដែងរឿងភាគ “Boys Over Flower” , “The Heirs” និង “City Hunter” ជាដើម។ ចំណែកតារាវ័យ ២០ឆ្នាំ Suzy ក្រៅពីជាសមាជិកក្រុម miss A នាងក៏ធ្លាប់សម្ដែងរឿងមួយចំនួនដែរដូចជា “Dream High” និង “Gu Family Book”។ បើនិយាយពីការថតម៉ូដ ថតផ្សាយពាណិជ្ជកម្ម តារាទាំងពីររូប គឺស្ថិតនៅលំដាប់ជួរមុខដូចគ្នា ៕
Blogger Comment
Facebook Comment