តាមព័ត៌មានដែលមានលើ Page របស់ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ
PPCTV បានឲ្យដឹងថា តារាតារាសម្ដែងល្បីឈ្មោះ៣នាក់របស់ហុងកុង
នឹងធ្វើដំណើរជាលើកទី១មកកាន់ប្រទេសកម្ពុជានាចុងខែនេះ។
ពួកគេទាំងបីនាក់នោះ មានកញ្ញា ខេដ ស៊ូ (Kate Tsui) លោក រ៉ុកូ
ឆាន(Ruco Chan) និងកញ្ញា មេនឌី ហ្វូង(Mandy Wong) ។
ដំណើរលើកដំបូងមកកាន់ទឹកដីប្រទេសកម្ពុជានាពេលនេះ
គឺដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីៗរបស់ពួកគេ។
នេះបើតាមភាគីទូរទស្សន៍ខ្សែកាប PPCTV
ដែលជាអ្នករៀបចំដំណើរនេះដោយសហការជាមួយក្រុមហ៊ុន
ផលិតខ្សែភាពយន្តហុងកុង TVB បានបញ្ចេញឲ្យដឹង។
កញ្ញា ខេដ ស៊ូ ជាតួសម្ដែងក្នុងរឿង “អំណាចទឹកប្រាក់” និងរឿង
“ជញ្ជីងថ្លឹងយុត្តិធម៌”។ លោក រ៉ុកូ ឆាន ជាតួសម្ដែងនៅក្នុងរឿង
“ជីវិតដូចរសជាតិឱសថ” និងរឿង “រលកជីវិតចាងប៉ាវចាយ។ ដោយឡែកកញ្ញា
មេនឌី ហ្វូង វិញ ជាតួសម្ដែងនៅក្នុងរឿង
“បេសកកម្មក្រុមខ្លាហោះវគ្គ២” និងរឿង “រលកជីវិតចាងប៉ាវចាយ” ដែរ។
លោក សុខ គង់ តំណាងទូរទស្សន៍ PPCTV របស់កម្ពុជា ប្រាប់ថា
បើមិនមានអ្វីផ្លាស់ប្ដូរទេ
តារាល្បីៗទាំងបីដួងរបស់ហុងកុងខាងលើនឹងមកដល់ប្រទេសកម្ពុជា
និងធ្វើសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយភាពយន្តប្រចាំឆ្នាំ
២០១៥ របស់ពួកគេនៅថ្ងៃទី ២៨ មីនា ខាងមុខមុខនេះ នៅវេលាម៉ោង
២-៣រសៀល នៅហាងតែគុជ និងកាហ្វេហាយធី។
អ្នកតំណាងរូបនេះ ប្រាប់ទៀតថា កម្មវិធីបន្ទាប់តារាហុងកុងទាំងបី
នឹងបន្តចូលរួមកម្មវិធី “ជួបជុំតារា TVB Meet & Greet TVB
Cambodia Fan Club” ទៀត នៅថ្ងៃទី ២៩ មីនា វេលាម៉ោង
៦-៨:នាទីល្ងាចនៅកោះពេជ្រ City Hall។ កម្មវិធី
នេះនឹងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍កម្ពុជា CTV8HD ផងដែរ៕
អ្នកណាជា Fan របស់ពួកគេទាំងបីខ្លះ កុំភ្លេចណា!!!
Blogger Comment
Facebook Comment