មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែអ្នកអត្ថាធិប្បាយនៅទូរទស្សន៍ Sky Sports ក៏កោតសរសើរចំពោះទម្រង់លេងដ៏ល្អរបស់ Messi តាំងពីចាប់ផ្ដើមការប្រកួតរហូតដល់សរសេរបង្ហោះនៅលើ Twitter ថែមទៀតផង។ អ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាដែលបានមើលការប្រកួតយប់មិញរំភើប ចិត្តចំពោះម្ចាស់ពាន Ballon d’Or ៤សម័យរូបនេះ គឺការញាក់បាល់ដាច់ចង្កេះកីឡាកររបស់ Man City បានជាច្រើននាក់ ជាពិសេសគឺក្បាច់បោះតាមប្រឡោះជើងតែម្ដង។
លើសពីនេះទៅទៀត ការបំពេញតួនាទីសឹងតែគ្រប់ Role នោះទៀតសោតក៏បានធ្វើឱ្យកីឡាករល្បីៗជាច្រើនរូបដូចជា Ashley Young របស់ Man Utd , Charlie Austin របស់ QPR , Jose Enrique របស់ Liverpool , Andre Schurrle អតីតកីឡាករ Chelsea , Jack Butland របស់ Stoke និងសូម្បីតែលោក Pep Guardiola អ្នកចាត់ការក្រុម Bayern Munich ដែលបានមកទស្សនាផ្ទាល់នោះក៏សរសើរមិនដាច់ពីមាត់ចំពោះការខិត ខំប្រឹងប្រែងរបស់កីឡាករវ័យ២៧ឆ្នាំរូបនេះដែរ៕
ប្រភព៖ Sabay
Blogger Comment
Facebook Comment