ក្រុម
Jeventus បានទម្លាក់ក្រុមខ្លាំងអាល្លឺម៉ង់ Borussia Dortmund
ចេញពី UEFA Champions League ហើយ ក្រោយយកឈ្នះ ៣-០ នាជើងទី២
វគ្គ១៦ក្រុមចុងក្រោយយប់មិញនេះ (គិតទាំងពីរជើង ៥-១ )
ខណៈដែលខ្សែប្រយុទ្ធ Carloz Tevez
ជាអ្នកបង្កព្យុះភ្លៀងក្នុងប្រកួតនេះដោយរកបាន២គ្រាប់ ហើយ
Assists មួយគ្រាប់ទៀត។
ការប្រកួតចាប់ផ្ដើមបានត្រឹមតែ៣នាទីប៉ុណ្ណោះ ក្រុមភ្ញៀវ Juventus បានបំបែកពង់មាន់របស់ក្រុមលោក Klopp បានបាត់ទៅហើយដោយខ្សែប្រយុទ្ធ Tevez ស៊ុតពីចម្ងាយមួយជើងយ៉ាងស្អាត។ ខណៈដែលក្រុមម្ចាស់ផ្ទះវិញព្យាយាមបុកខ្លាំងណាស់ដែរ ប៉ុន្តែគ្មានវាសនាបានមួយគ្រាប់អីវិញនោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ ត្រូវបានកីឡាករ Morata ដាក់ថែមមួយគ្រាប់ទៀតនៅតង់ទី២នាទី៧០បន្ទាប់ពីទទួលបានបាល់ពី ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំខាងលើនេះដដែល។
លទ្ធផល២-០ នេះគឺអាចគ្រប់គ្រាន់សម្រាប់សេះបង្កង់ឡើងទៅវគ្គ៨ក្រុមចុង ក្រោយបានយ៉ាងស្រួលទៅហើយ ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន មិនទាន់អស់ចិត្តនោះទេ ដោយបានស៊ុតយកគ្រាប់ទី៣ ទៀតនៅនាទី៧៩។ ចប់ការប្រកួត គិតលទ្ធផលទាំងពីរជើងមកក្រុម Juventus ឈ្នះក្រុម Dortmund ដោយលទ្ធផល ៥-១ ។
ការចាញ់របស់ Dortmund យប់មិញនេះដែរ គឺបង្កើតបានជាប្រវត្តិសាស្ត្រមួយទៀតហើយ ពោលគឺក្រុមជើងខ្លាំងនៅអាល្លឺម៉ង់មួយនេះប៉ះជាមួយ Juventus ៤ដងកន្លងមកនៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុបនេះមិនដែលស្គាល់ ពាក្យថាឈ្នះនោះទេ៕
ប្រភព៖ Sabay

Blogger Comment
Facebook Comment