បើទោះជាហាងអាហារបែបអ៊ឺរ៉ុប-ខ្មែរនេះមានចក្ខុវិស័យបែបនេះក្ដី តែម្ចាស់ភោជនីយដ្ឋានរូបនេះមិនចង់ឲ្យគេស្គាល់វាថា ជាភោជនីយដ្ឋានរបស់អង្គការមិនមែនក្រៅរាជរដ្ឋាភិបាលនោះឡើយ តែលោកចង់ឲ្យគេទទួលស្គាល់កេរ្តិ៍ឈ្មោះហាងតាមរយៈរសជាតិម្ហូប អាហារដែលចេញពីចង្ក្រាននិងស្នាដៃចុងភៅជាង។
លោក Scott Neesan នាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា ( CCF) និង ជាម្ចាស់ហាង Black Bambu និយាយថា៖ “តាមពិតការវិនិយោគនេះ មិនមែនជាលុយរបស់ CCF ឡើយតែដោយសារមានម្ចាស់ជំនួយបានចាប់អារម្មណ៍ក្នុងការសាងសង់ ភោជនីយដ្ឋាននេះ ដោយម្ចាស់ជំនួយគាត់បានដាក់ទុនយកមកវិនិយោគឲ្យយើង។ ដូច្នេះភោជនីយដ្ឋាននេះ មិនត្រឹមតែជាកន្លែងទទួលទានអាហារទេ តែវាជាកន្លែងហ្វឹកហាត់ដល់សិស្សក្រីក្រដែលមិនបានរៀនថ្នាក់ឧត្ដម សិក្សាឲ្យទទួលបានជំនាញនិងភាសា។ រីឯគ្រប់ប្រាក់ចំណូលដែលរកបាន គឺម្ចាស់ជំនួយប្រគល់ជូន CCF សម្រាប់គាំទ្រដល់អង្គការ”។
ភោជនីយដ្ឋានដែលមានអ្នកជំនាញមកពីអ៊ីតាលីរចនានេះ មានលក់នៅអាហារបែបអន្តរជាតិ-ខ្មែរ ប៊ឺហ្គឺសាច់គោខ្នាតតូចអូស្ត្រាលីលាយនឹងដំឡូង សាច់ប៉ាតេកំពត ការ៉េម និង ស្រាក្រឡុកផងដែរ។ អាសយដ្ឋានផ្ទះលេខ ២៩ ផ្លូវ២២៨ ទូរសព្ទ ០២៣ ៩៦៦ ៨៩៥ ដោយបើកបម្រើជូនរៀងរាល់ថ្ងៃអង្គារដល់អាទិត្យ៕
ប្រភព៖Sabay
Blogger Comment
Facebook Comment