កែវ​ រំចង់ វ៉ៃ​ថៃ​ឲ្យ​សន្លប់​ទឹក​៤ ​ខណៈ វង្ស ណយ​ ត្រូវ​ថៃ​វ៉ៃ​ឲ្យ​សន្លប់​ទឹក​៤

ការ​ប្រកួត​សន្សំ​ពិន្ទុ​​យប់មិញ​​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ ខ្សែក្រវាត់​ខារ៉ាបាវ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ កែវ រំចង់ បាន​ផ្តួល​ជើង​ខ្លាំង​ថៃ​ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី​៤ ខណៈ​​ វង្ស ណយ ​ត្រូវ​អ្នក​ប្រដាល់​ថៃ​កម្ពស់​ខ្ពស់​​ឡើង​មួយ​ជង្គង់​ឲ្យ​សន្លប់​ធំ​ក្នុង​ ទឹក​ទី​៤។

កែវ រំចង់​ ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ផ្ដួល​​​ Sarm Dieng Petch Nop Kav ក្នុង​ទឹក​ទី​​៤​ឲ្យ​សន្លប់​ធំ​លើ​សង្វៀន​តាម​រយៈ​កណ្តាប់​ដៃ​លើ​ពោះ​ទឹក​។ ចាប់​ផ្ដើម​ដើម​ទឹក​ទី​ ១ រំចង់​ ហាក់​មាន​ភាព​លំបាក​ដោយ​សា​រន្ទះ​ជើង​ Sarm Dieng Petch Nop Kav ​ព្រោះ​របៀប​ទាត់​ហាក់​ប្លែក​ដែល ​រំចង់​ ពុំ​ធ្លាប់​ជួប​។
អ្នក​ប្រដាល់​មកពី​បាត់​ដំបង​ប្រាប់​ថា ៖« ខ្ញុំ​ស្មាន​ថា ​គេ​ទាត់​ក្រោម​​ ដឹង​​អី​ គេ​ចេះ​រលាស់​ជើង​ឡើង​មក​លើ​វិញ​ធ្វើ​ឲ្យ​ខ្ញុំ​គេច​មិន​ទាន់​»។ ទោះ​ជា​យ៉ាង​ណា រំចង់​បាន​ព្យាយាម​​វាយ​តាម​បច្ចេកទេស និង​​​ធ្វើ​បាន​​កាន់​តែ​​ល្អ។ ​ទី​បំផុត​កីឡាករ​កម្ពុជា​រូប​នេះ​​បាន​​​វាយ​​លើ​ធុង​ទឹក​របស់​ Sarm Dieng Petch Nop Kav ឲ្យ​សន្លប់​ធំ​​ក្នុង​ទឹក​ទី​៤។

ចំណែក​​​​កូន​នាគ​ វង្ស ណយ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​៣​ទឹក​ដំបូង​ដែល​អាច​ប្រៀប​លើ​ជើង​ខ្លាំង​ថៃ Rareung Lukchampachai ទៅ​ហើយ ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​៤ អ្នក​ប្រដាល់​ថៃ​​បាន​ប្រើ​មួយ​ជង្គង់​​ស្រប​ពេល​​​កូន​នាគ​ធ្វេសប្រហែស​​ ហើយ​ក៏​ដេក​ដួល​សន្លប់​ធំ​តែ​ម្តង។

ដូច្នេះ​ កែវ រំចង់​ទទួល​បាន​៦​ពិន្ទុ​ពេញ​ពី​ការ​ប្រកួត​ពីរ​លើក​ស្រប​ពេល វង្ស ណយ និង Rareung Lukchampachai ទទួល​បាន​៣​ពិន្ទុ​ដូច​គ្នា​​ពី​ការ​ប្រកួត​ពីរ​លើក​ចាញ់​មួយ​ និង​ឈ្នះ​មួយ​ដូច​គ្នា៕








SHARE

Milan Tomic

Hi. I’m Designer of Blog Khmer Mall 24. We have all entertainment type like News,Technology,Games,App,Live TV and Software.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment