នៅវេលាម៉ោង ៧ យប់ (ម៉ោងនៅកម្ពុជា)
លើវាលស្មៅកីឡដ្ឋាន Estádio Campo Desportivo ក្រុងTaipa ថ្ងៃទី ១៧ ខែ
មីនា ឆ្នាំ ២០១៥ នេះនឹងកាត់សេចក្ដីថា តើក្រុមបាល់ទាត់កម្ពុជា និង
ម៉ាកាវ នឹងឡើងទៅជុំទី២ នៃវគ្គជម្រុះបឋមប្រចាំទ្វីបអាស៊ី
នៃបានរង្វាន់ 2018 FIFA World Cup Russia។
ព័ត៌មានពីម្ចាស់ផ្ទះម៉ាកាវ៖
ក្រុមម៉ាកាវ កាលពីជើងទី១
នៅវគ្គជម្រុះដំបូងនេះជាមួយក្រុមកម្ពុជា ក្រុមម៉ាកាវ បានចុះបញ្ជីកីឡាករតែចំនួន ១៧ នាក់ ប៉ុណ្ណោះ។ លោកគ្រូបង្វឹក TAM IAO SAN របស់ក្រុមម៉ាកាវ នៅតែមានសង្ឃឹមថាអាចជួយក្រុមបានឡើងវិញក្នុងទឹកដីរបស់ខ្លួន បើទោះជាចាញ់កម្ពុជា ៣ – ០ កាលពីជើងទី១ ក៏ដោយ។
កីឡាករ HO MAN HOU, NICHOLAS MARIO TARRAO, LEONG KA HANG, CHEANG CHENG IEONG PAULO សុទ្ធតែធ្លាប់បង្ហាញទម្រង់ប្រកួតនៅតំបន់ប្រយុទ្ធយ៉ាងល្អសម្រាប់ ក្រុមម៉ាកាវ។
ព័ត៌មានពីក្រុមកម្ពុជា៖
ក្រុមជម្រើសជាតិកម្ពុជា កាលពីជើងទី១
ក្រុមជម្រើសជាតិកម្ពុជា បានចេញដំណើរទៅប្រកួតជើងទី២ ជាមួយម៉ាកាវ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៥ កន្លងទៅ ដឹកនាំដោយលោកគ្រូបង្វឹក Lee Tae Hoon អមដោយកីឡាករចំនួន ២៣ នាក់។ ឃួន ឡាបូរ៉ាវី, ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា សុទ្ធសឹងតែស្ថិតក្នុងផ្ទាំងស៊ីបរបស់ម៉ាកាវ។ កម្លាំងសម្ងាត់ ស៊ូ យ៉ាទី, ធារី ចន្ថាប៊ីន, សុខ ចាន់រស្មី អាចនឹងជាកូនសោបន្ថែមរបស់លោក Lee នៅប្រកួតកាត់សេចក្ដីនេះ។
អាជ្ញាកណ្ដាល៖
លោកអាជ្ញាកណ្ដាល Yaqoob Said Abdullah Abdul Baki
យោងតាមប្រភពនៅ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) លោកអាជ្ញាកណ្ដាល Yaqoob Said Abdullah Abdul Baki ជនជាតិអូម៉ង់ នឹងដឹកនាំការប្រកួតនេះ អមដោយជំនួយការអាជ្ញាកណ្ដាល លោក Hamed Al Mayahi និង Rashid Al Ghaithi ចំណែកលោក Khalid Marhoun Sulaiman Al Shaqsi ជាមន្រ្តីទី៤។
ទូរទស្សន៍ផ្សាយផ្ទាល់ពីការប្រកួត៖
បើតាមការឱ្យដឹងពីលោក ឆាំង ពិសិដ្ឋ
អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ថា
ប៉ុស្ដិ៍ទូរទស្សន៍ Macau TDM Channel
នឹងធ្វើការផ្សាយផ្ទាល់ក្នុងការប្រកួតប្រកួតនេះ។
ប៉ុន្ដែលោកមិនដឹងច្បាស់ថាអាចមានផ្សាយតាមប៉ុស្ដិ៍ទូរទស្សន៍
អនឡាញឬយ៉ាងណានោះទេ៕
Blogger Comment
Facebook Comment