ក្រុមរបស់លោក Van Gaal បានធ្វើឲ្យក្ដីសង្ឃឹម Top 4 របស់ហង្សក្រហម កាន់តែបាត់បង់ឱកាសទៅហើយ ក្រោយពួកគេបានបំបាក់ ២-១ នៅកីឡដ្ឋាន Anfield និងធ្វើឲ្យ Liverpool ស្គាល់ពាក្យថាចាញ់ជាលើកដំបូង ក្នុងការប្រកួត១៣លើកចុងក្រោយ ចាប់តាំងពីចាញ់ Man Utd ៣-០ នៅ Old Trafford កាលពីខែធ្នូ ឆ្នាំ២០១៤ មក។
អ្នកចាត់ការសញ្ជាតិហុល្លង់រូបនេះ បាននិយាយថា៖ “យើងបានបំបាក់ Liverpool ម្ដងទៀតហើយ។ ពួកគេគឺជាក្រុមដ៏មុតស្រួច ប៉ុន្តែយើងបានយកឈ្នះពួកគេ ដោយសព្វាវុធចាស់របស់យើង ជាមួយនឹងការលេងបានយ៉ាងល្អ នៅតង់ទី១។ ឥឡូវ យើងនាំមុខ Liverpool ៥ពិន្ទុ និងនាំមុខ Tottenham និង Southampton ៦ពិន្ទុ។ ជ័យជម្នះនេះ ពិតជាសំខាន់ណាស់ ហើយវាជារឿងដ៏សំខាន់បំផុតមួយ ក្នុងអាជីពរបស់ខ្ញុំ”។
បុរសវ័យ ៦៣ឆ្នាំបានបន្តថា៖ “ប៉ុន្តែនៅសល់៨ប្រកួត និង២៤ពិន្ទុទៀត។ Liverpool នៅតែមានឱកាសលើកពាន។ យើងធ្លាប់ចាញ់ Arsenal នៅទឹកដីខ្លួនឯងដូចគ្នា ប៉ុន្តែយើងបានជម្នះឧបសគ្គ ដោយយកឈ្នះ Spurs និង Liverpool វិញ។ Liverpool ក៏ប្រហែលជាអាចធ្វើបានដូចយើងដូចគ្នាដែរ ព្រោះគេមានអ្នកចាត់ការល្អ ក្លិបល្អ និងអ្នកគាំទ្រដ៏អស្ចារ្យ”៕
ប្រភព៖Sabay
Blogger Comment
Facebook Comment