Robson៖ “Rooney ​ត្រូវ​តែ​លេង​ជា​ខ្សែ​​ប្រយុទ្ធ ពេល​ប៉ះ​ Liverpool”

លោក​ Bryan Robson ​​វីរបុរស​ក្លិប​​ Manchester United ​បាន​លើក​ឡើង​ថា ក្រុម​បិសាច​ក្រហម​ ត្រូវ​តែ​ដាក់​ Wayne Rooney ​ជា​ខ្សែ​ប្រយុទ្ធ​ ពេល​ដែល​ពួកគេ​ត្រូវ​ប្រកួត​ប្រជែង​ដណ្ដើម Top 4 ​ទល់​នឹង​​ក្រុម​ហង្ស​ក្រហម​ Liverpool ​នៅ​​កីឡដ្ឋាន Anfield នា​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។




Manchester-United-v-Tottenham

​បុរស​វ័យ​ ៥៨​ឆ្នាំ​រូប​នេះ យល់​ថា​​ក្រុម​ Man Utd ​តែង​តែ​ទទួល​បាន​លទ្ធផល​ប្រសើរ​ នៅ​ពេល​ដែល​ដាក់​​ប្រធាន​ក្រុម​ Rooney ឲ្យ​លេង​ក្នុង​តំណែង​ពី​ធម្មជាតិ​របស់​គេ។ កីឡាករ​វ័យ​២៩​ឆ្នាំ លេង​បាន​ល្អ​ខ្លាំង​ណាស់​ អំឡុង​ពេល​រូប​គេ​លេង​នៅ​តំបន់​ប្រយុទ្ធ ក្នុង​ការ​ប្រកួត ដែល​ Man Utd ​យក​ឈ្នះ Spurs ៣-០។

លោក​បាន​បន្ត​ថា Man Utd គួរ​តែ​​ឲ្យ​ Rooney ​លេង​ប្រយុទ្ធ​ដដែល​ ពេល​ដែល​ពួកគេ​ប៉ះ Liverpool នៅ​ចុង​សប្ដាហ៍​នេះ។ លោក​បាន​និយាយ​ថា៖ “ខ្ញុំ​ពេញ​ចិត្ត ពេល​ឃើញ Rooney ​នៅ​តំណែង​ប្រយុទ្ធ​ជួរ​មុខ។ ខ្ញុំ​ចូល​ចិត្ត​ ពេល​ឃើញ​ Rooney តែងតែ​បង្កើត​ឱកាស​ស៊ុត​ និង​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន។ ខ្ញុំ​យល់​ថា​ ពេល​គាត់​លេង​ប្រយុទ្ធ មើល​ទៅ​​ក្រុម​មាន​ភាព​មុត​ស្រួច​ខ្លាំង​ណាស់”។

Robson ក៏​បាន​លើក​ឡើង​ដែរ​ថា លោក​​ជឿ​ថា​ Man Utd អាច​នឹង​មាន​ឱកាស​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២ នៅ​រដូវ​កាល​នេះ ដោយ​លោក​និយាយ​ថា៖ “បើ​យើង​មិន​ចាញ់​នៅ​ Anfield ទេ យើង​នឹង​មាន​ឱកាស​ឡើង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ព្រោះ​​ Man City និង​ Arsenal នឹង​ប៉ះ​យើង​ ក្នុង​ទឹក​ដី​យើង​ទៀត”៕

Head
SHARE

Milan Tomic

Hi. I’m Designer of Blog Khmer Mall 24. We have all entertainment type like News,Technology,Games,App,Live TV and Software.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment