ភ្នំពេញ ៖ ក្រុមហ៊ុន Microsoft ថ្ងៃនេះបានប្រកាសថា ទូរស័ព្ទដៃ Nokia 215 ស៊ីមពីរ រួចរាល់ សម្រាប់ការ ដាក់លក់ ជូនអតិថិជន នៅកម្ពុជាហើយ ។ ទូរស័ព្ទដៃដែលតម្លៃទាប ហើយអាច ភ្ជាប់ប្រើប្រាស់ អ៊ិនធឺណិតបាន ម៉ូដែលនេះ ផ្តល់លទ្ធភាព កាន់តែច្រើន ថែមទៀតឲ្យបណ្តា ជន ទាំងឡាយ ក្នុងការរក្សា ទំនាក់ទំនងជាមួយក្រុម គ្រួសារ ឬ មិត្តភ័ក្រ្ត នៅទូទាំង ពិភពលោក ការចូលទៅ ស្វែងរកព័ត៌មាន ដែលគេ ត្រូវការនៅ ក្នុងពិភពអ៊ិនធឺណិត និងទទួលយក សេវាកម្មនានាពី Microsoft ទៅប្រើប្រាស់ ។ ខាងក្រោមនេះគឺជា គុណសម្បត្តិសំខាន់ៗ មួយចំនួន នៃ Nokia 215 ៖
- ស្វែងរកព័ត៌មានផ្សេងៗតាម Opera Mini Browser, Bing Search, MSN Weather និង Twitter.
- រក្សាទំនាក់ទំនងតាម Facebook និង Messenger ដែលផ្តល់ ដំណឹងភ្លាម ពីទូរស័ព្ទ
- ផ្ញើទិន្នន័យទៅវិញទៅមកជាមួយនឹងទូរស័ព្ទដៃដទៃបានយ៉ាងងាយតាមរយៈ បច្ចេកវិជ្ជា SLAM
- អាចភ្ជាប់នឹងកាស Bluetooth
- ប្រើធ្វើជាពិលក៏បាន
- និយាយទូរស័ព្ទបាន 20 ម៉ោងជាប់គ្នា ចំណែកថ្មអាចបើកទុកចោល បានរហូតដល់ 29 ថ្ងៃ
- ស្តាប់ចម្រៀង MP3 បានរហូតដល់ទៅ 50 ម៉ោង ឬវិទ្យុចំនួន 45 ម៉ោង
- ថតរូបភាពជាមួយនឹងកាមេរ៉ាដែលភ្ជាប់មកជាមួយនឹងទូរស័ព្ទរួចជាស្រេច ។
Nokia 215 នឹងត្រូវដាក់លក់នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី 22 មីនា 2015 ក្នុងតម្លៃ $32.5 ដោយមាន ជម្រើស បីពណ៌គឺ បៃតង ខ្មៅ និងពណ៌ស ។
សង្ខេប Nokia 215
Device | Nokia 215 and Nokia 215 Dual SIM |
Operating system | Nokia Series 30+ |
Display | 2,4” QVGA |
Battery | BL-5C ,1100 mAh |
Talk time & Standby time | Talk time: up to 20hrs Standby time: up to 21 days (Dual SIM) |
Camera | VGA Camera |
Connectivity | 900/1800 MHz, : micro USB, 3.5mm AV connector, Bluetooth 3.0 with SLAM and HSP/HFP profile |
Memory | Up to 32GB Micro SD supported |
Dimensions | 116mm x 50mm x 12.9mm 78,7g
អត្ថបទដើមពី៖ ខ្មែរឡូត
|
Blogger Comment
Facebook Comment