ក្ដារចុចខ្មែរឆ្លាតវៃដែលប្រិយមិត្តជាច្រើនបានទន្ទឹងរង់ចាំជាច្រើនខែ និងមួយចំនួនអន្ទះសាចង់ប្រើនោះ ឥឡូវអាចប្រើបានលើប្រព័ន្ធប្រតិបត្តិការ Android ហើយ។
លោក គ្រុយ វណ្ណា ជាស្ថាបនិកក្ដារចុចខ្មែរឆ្លាតវៃនេះបានឲ្យដឹងថា ក្ដារចុចខ្មែរនេះគឺទើបតែមានលើ PlayStore កាលពីល្ងាចម្សិលមិញដែលអាចឲ្យប្រិយមិត្តទាញយកប្រើដោយសេរីដូចលើ App Store ដែរ។
វណ្ណាថា ក្ដារចុចខ្មែរឆ្លាតវៃនេះមានសមត្ថភាពក្នុងការវាយអក្សរលឿន ងាយស្រួលក្នុងការលុបពាក្យខុស ងាយស្រួលក្នុងការផ្លាស់ប្តូរតួអក្សរបានឆាប់រហ័សបំផុត និង អាចប្រើប្រាស់ ៤ ជួរ និង ៥ ជួរដោយគ្រាន់តែអូសម្រាម ២ ឡើង និង ចុះ។
លោកបន្តថា ប្រិយមិត្តអាចទាញយកដោយចូលទៅកាន់ PlayStore ផ្ទាល់រួចវាយពាក្យថា khmer Smart Keyboard ឬ ចុចត្រង់នេះ… ដើម្បីទាញយកតែម្ដង។
ស្ថាបនិករូបនេះបានបន្ថែមថា ដើម្បីអបអរសាទរក្នុងការសម្រេចបាននូវស្នាដៃនេះ លោកសូមអរគុណដល់អ្នកគាំទ្រ និង អ្នកឧបត្ថម្ភទាំងអស់ដែលតែងតែយកចិត្តទុកដាក់លើវិស័យបង្កើតកម្មវិធីរបស់កូនខ្មែរ។ ក្រុមលោកនឹងរៀបចំពិធីជប់លៀងមួយនៅថ្ងៃស្អែកចាប់ពី ម៉ោង ៥ ល្ងាច ដល់ ម៉ោង ៩ យប់ នៃ អគារ Development innovations ដោយប្រិយមិត្តអាចចូលរូមហ្វ្រី និង អាចឈ្នះរង្វាន់ពីការវាយអក្សរលឿនជាងគេ។
ប្រិយមិត្តចាប់អារម្មណ៍អាចចុះឈ្មោះ ចុចនៅត្រង់នេះ… ឬ អាចស្តេនយក QR Code ខាងក្រោមចុះឈ្មោះក៏បាន។
Blogger Comment
Facebook Comment